The Mozilla Manifesto
សេចក្ដីណែនាំ
អ៊ីនធឺណិតកំពុងក្លាយជាផ្នែកដែលមានសារប្រយោជន៍ដល់ពួកយើង។
គម្រោង Mozilla ជាសហគមន៍សកលនៃក្រុមមនុស្សដែលជឿជាក់ ការបើកទូលាយ, ការផ្លាស់ប្ដូរ, និងឱកាស។ យើងបានធ្វើការជាមួយគ្នាចាប់តាំងពីឆ្នាំ ១៩៩៨ ដើម្បីប្រាកដថាអ៊ីនធឺណិតត្រូវបានអភិវឌ្ឍន៍ដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា។ យើងស្គាល់ច្បាស់ក្នុងការបង្កើតកម្មវិធីអ៊ីនធឺណិតបណ្ដាញ Mozilla Firefox ។
គម្រោង Mozilla ប្រើរបៀបដោះស្រាយដែលផ្អែកលើសហគមន៍ ដើម្បីបង្កើតកម្មវិធីប្រភពបើកចំហថ្នាក់ពាក្យ ហើយអនុវត្តប្រភេទថ្មីនៃសកម្មភាពរួបរួម។ យើងបង្កើតសហគមន៍មនុស្សចូលរួមក្នុងការបង្កើតបទពិសោធន៍អ៊ីនធឺណិតសម្រាប់ពួកយើងទាំងអស់គ្នា។
ជាលទ្ធផលការខិតខំប្រឹងប្រែងទាំងនេះ, យើងបានពីការកំណត់គោលការណ៍ដែលយើងជឿជាក់សម្រាប់អ៊ីនធឺណិតដើម្បីបន្តសម្រាប់ប្រយោជន៍ជាសាធារណៈ។ យើងកំណត់គោលការណ៍ដូចខាងក្រោម។
គោលដៅសម្រាប់សេចក្ដីប្រកាស៖
- កំណែអ៊ីនធឺណិតដែលអ្នកចូលរួម Mozilla ចង់ស្វែងយល់ពីមូលដ្ឋាន Mozilla;
- និយាយទៅកាន់មនុស្សថាតើ ពួកគេមានចំណេះដឹងខាងបច្ចេកទេសដែរឬទេ
- ធ្វើឲ្យអ្នកចូលរួមរបស់ Mozilla មានមោនភាពចំពោះអ្វីដែលយើងកំពុងធ្វើ និងលើកទឹកចិត្តពួកយើបន្តធ្វើ
- ផ្ដល់គម្រោងសម្រាប់មនុស្ស ដើម្បីបង្កើនកំណែអ៊ីនធឺណិតនេះ។
គោលការណ៍ទាំងនេះនឹងមិនកើតមានឡើងចំពោះជីវិតដោយខ្លួនឯងនោះទេ។ មនុស្សត្រូវធ្វើឲ្យអ៊ីនធឺណិតបើកទូលាយ និងអាចចូលរួមបាន - មនុស្សអាចធ្វើសកម្មភាពជាបុគ្គល ធ្វើការជាមួយគ្នាជាក្រុម និងដឹកនាំអ្នកផ្សេងធ្វើ។ មូលនិធិ Mozilla ប្ដេជ្ញាជំរុញឲ្យមានការរីកចម្រើនចំពោះគោលការណ៍ដែលបានកំណត់នៅក្នុង Mozilla Manifesto ។ យើងសូមអញ្ជើញអ្នកផ្សេៗទៀតចូលរួមជាមួយយើង ដើម្បីធ្វើឲ្យអ៊ីនធឺណិតជាជាកន្លែងដែលប្រសើរជានិច្ចសម្រាប់គ្រប់គ្នា។
គោលការណ៍
- អ៊ីនធឺណិតជាផ្នែកមួយសំខាន់នៃការរស់នៅដែលទំនើប—សមាសភាគសំខាន់ក្នុងការអប់រំ, ទំនាក់ទំនង, សហការ, អាជីវកម្ម, កម្សាន្ត និងសង្គមទាំងមូល។
- អ៊ីនធឺណិតជាធនធានសាធារណៈសាកលដែលបើកចំហ និងអាចចូលដំណើរការបាន។
- អ៊ីនធឺណិតត្រូវមានសម្រាប់មនុស្សជាតិម្នាក់ៗ។
- សន្តិសុខអ៊ីនធឺណិតជាមូលដ្ឋាន ហើយមិនអាចត្រូវបានពិភាក្សាជាជម្រើស។
- ម្នាក់ៗត្រូវមានសមត្ថភាព បទពិសោធន៍ផ្ទាល់ខ្លួននៅលើអ៊ីនធឺណិត។
- ប្រសិទ្ធភាពនៃអ៊ីនធឺណិតដែលជាធនធានសាធារណៈផ្អែកលើការប្រតិបត្តិរួមគ្នា (ពិធីការ ទម្រង់ទិន្នន័យ មាតិកា) ការច្នៃប្រឌិតថ្មី និងការចូលរួមបែបវិមជ្ឈការនៅទូទាំងពិភពលោក។
- កម្មវិធីប្រភពបើកចំហ និងឥតគិតថ្លៃជួយជំរុញការអភិវឌ្ឍន៍អ៊ីនធឺណិតជាធនធានសាធារណៈ។
- សហគមន៍ដែលមានតម្លាភាពផ្អែកលើដំណើរការការបង្កើតការចូលរួម, ការទទួលខុសត្រូវចំពោះទ្រព្យសម្បត្តិ និងភាពជឿជាក់។
- ការជាប់ទាក់ទងនឹងពាណិជ្ជកម្មនៅក្នុងការអភិវឌ្ឍន៍អ៊ីនធឺណិតនាំមកនូវសារប្រយោជន៍ជាច្រើន; តុល្យភាពគោលដៅពាណិជ្ជកម្ម និងសារប្រយោជន៍ជាសាធារណៈ។
- ការពង្រីកដើម្បីផ្ដល់ប្រយោជន៍ជាសាធារណៈអ៊ីនធឺណិតជាគោលដៅសំខាន់, ការចូលរួម និងការប្ដេជ្ញា។
សេចក្ដីប្រកាស Mozilla កម្រិតខ្ពស់
មានមធ្យោបាយជាច្រើនដើម្បីធ្វើឲ្យរីកចម្រើនចំពោះគោលការណ៍នៃ Mozilla Manifesto ។ យើងទទួលស្វាគមន៍សកម្មភាពដ៏ធំធេង និងការគិតទុកជាមុននូវភាពច្នៃប្រឌិតដូចគ្នាដែលអ្នកចូលរួម Mozilla បានបង្ហាញនៅក្នុងគម្រោងតាមតំបន់ផ្សេងៗ។ សម្រាប់អ្នកដែលមិនបានចូលរួមខ្លាំងក្លានៅក្នុងគម្រោង Mozilla មធ្យោបាយដែលសាមញ្ញ និងមានប្រសិទ្ធភាពបំផុតមួយដើម្បីជួយ Manifesto គឺត្រូវប្រើ Mozilla Firefox និងផលិតផលផ្សេងៗទៀតដែលជាការចូលរួមតំណាងគោលការណ៍នៃ Manifesto ។
Mozilla Foundation Pledge
Mozilla Foundation pledges ត្រូវគាំទ្រ Mozilla Manifesto នៅក្នុងសកម្មភាពរបស់វា។ ដោយជាក់លាក់, យើងនឹង៖
- បង្កើត និងបើកបច្ចេកវិទ្យាប្រភពបើកទូលាយ និងសហគមន៍ដែលគាំទ្រគោលការណ៍របស់ Manifesto
- បង្កើត និងផ្ដល់ផលិតផលអ្នកប្រើប្រាស់ដែលគាំទ្រគោលការណ៍របស់ Manifesto
- ប្រើទ្រព្យសកម្ម Mozilla (ទ្រព្យសម្បត្តិដូចជាសិទ្ធិ មាក់, ហេដ្ឋារចនាសម្ព័ន្ធ, មូលនិធិ និងកេរ្តិ៍ឈ្មោះ) ដើម្បីរក្សាទុកអ៊ីនធឺណិតវេទិកាបើកទូលាយ
- បង្កើនម៉ូដែលសម្រាប់ការបង្កើតតម្លៃសេដ្ឋកិច្ចសម្រាប់ប្រយោជន៍សាធារណៈ និង
- ជំរុញច្បាស់ Mozilla Manifesto ជាសាធារណៈ នៅក្នុងឧស្សាហកម្មអ៊ីនធឺណិត។
សកម្មភាពមូលនិធិមួយចំនួន—ការបង្កើត, ការចែកចាយ និងការបង្កើននៃផលិតផលសម្រាប់អ្នកប្រើប្រាស់—ត្រូវបានរៀបចំតាមរយៈមូលនិធិ Mozilla ជាផ្នែកទាំងមូលនៃមូលនិធិ, ការសហការ Mozilla ។
ការអញ្ជើញ
Mozilla Foundation អញ្ជើញអ្នកដែលគាំទ្រគោលការណ៍ Mozilla Manifesto ដើម្បីឲ្យចូលរួមជាមួយពួកយើង, ហើយស្វែងរកវិធីថ្មីៗដើម្បីបង្កើតកំណែអ៊ីនធឺណិតពិតប្រាកដនេះ។