Mozilla

ប្រវត្តិ​គម្រោង​របស់ Mozilla

គម្រោង Mozilla បាន​បង្កើត​ក្នុង​ឆ្នាំ 1998 ដែល​បាន ចេញ​ផ្សាយ​​កូដ​ប្រភព​ឈុត​កម្មវិធី​អ៊ីនធឺណិត​ Netscape ។ វា​ត្រូវ​បាន​បម្រុងទុក​ដើម្បី​ផ្ដល់​នូវ​ថាមពល​គំនិត​ច្នៃប្រឌិត​ជាច្រើន​របស់​អ្នក​សរសេរ​កម្មវិធី​លើ​អ៊ីនធឺណិត និង​កម្រិត​នៃ​ការ​ច្នៃប្រឌិត​ដែល​មិន​គួរ​ឲ្យ​ជឿ​នៅ​ក្នុង​ទីផ្សារ​កម្មវិធី​អ៊ីនធឺណិត។ នៅ​ក្នុង ឆ្នាំ​ដំបូង, សមាជិក​សហគមន៍​ថ្មី​​ជុំវិញ​ពិភពលោក​បាន​ចូលរួម​ចំណែក​មុខងារ​ថ្មី, លក្ខណៈ​ពិសេស​ដែល​មាន​ស្រាប់ និង​​ការ​គ្រប់គ្រង និង​ផែនការណ៍​គម្រោង។

ដោយ​ការ​បង្កើត​សហគមន៍​បើក​ចំហ, គម្រោង Mozilla បាន​ពង្រីក កាន់​តែ​ធំ​ក្រុមហ៊ុន​មួយ​ចំនួន​។ សមាជិក​សហគមន៍​បាន​ចូលរួម និង​ពង្រីក​វិសាលភាព បេសកកម្ម​ដំបូង — ​របស់​គម្រោង​ជំនួស​ការងារ​នៅ​លើ​កម្មវិធី​អ៊ីនធឺណិត​បន្ទាប់​របស់ Netscape, មនុស្ស​ដែល​បាន​ចាប់ផ្ដើម​បង្កើត ប្រភេទ​កម្មវិធី​អ៊ីនធឺណិត, ឧបករណ៍​សម្រាប់​ការ​អភិវឌ្ឍន៍ និង គម្រោង​ផ្សេងៗ ។ អ្នក​ដែល​បាន​ចូល​រួម​ចំណែក​ចំពោះ​ Mozilla មាន​វិធី​ផ្សេងៗ​គ្នា, ប៉ុន្តែ​អ្នក​រាល់​គ្នា​ដែល​ជឿជាក់​ខ្លាំង​ក្នុង​ការ​បង្កើត​កម្មវិធី​ឥត​គិត​ថ្មី​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើ​មាន​ជម្រើស​ចំពោះ​បទពិសោធន៍​របស់​ពួក​គេ។

បន្ទាប់​ពី​​ការ​អភិវឌ្ឍន៍​ប៉ុន្មាន​ឆ្នាំ, Mozilla 1.0, កំណែ​ចម្បង​ដំបូង, ត្រូវ​បាន​ចេញ​ផ្សាយ​ក្នុង​ឆ្នាំ 2002 ។ កំណែ​ថ្មី​ដែល​មាន​លក្ខណៈ​ល្អ​​ប្រសើរ​​ចំពោះ​កម្មវិធី​អ៊ីនធឺណិត, អ៊ីមែល និង​កម្មវិធី​ផ្សេងៗ​ទៀត​រួម​ទាំង​, ប៉ុន្តែ​មិន​មាន​មនុស្ស​ជា​ច្រើន​កំពុង​ប្រើ​វា​​ឡើយ។ នៅ​ឆ្នាំ​២០០២, អ្នក​ប្រើ​អ៊ីនធឺណិត​ច្រើន​ជាង 90% បាន​រុករក​អ៊ីនធឺណិត​ជាមួយ​នឹង Internet Explorer ។ ពេល​នោះ មិន​មាន​មនុស្ស​ច្រើន​បាន​ដឹង​នោះ​ទេ​ថា កំណែ​ដំបូង​នៃ Phoenix (ក្រោយ​មក​ប្ដូរ​ឈ្មោះ​ជា Firefox) ក៏​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​សមាជិក​សហគមន៍ Mozilla នៅ​ឆ្នាំ​នោះ​ដែរ ដោយ​មាន​គោល​បំណង​ផ្ដល់បទ​ពិសោធន៍​រុករក​ដ៏​ប្រសើរ​មួយ ទៅ​ដល់​មនុស្ស​ឲ្យ​បាន​ច្រើន​តាម​តែអាច​ធ្វើ​ទៅ​បាន។

ក្នុង​ឆ្នាំ​២០០៣ គម្រោង Mozilla បាន​បង្កើត​មូលនិធិ Mozilla ឡើង ដែល​ជា​ស្ថាប័ន​ឯករាជ្យ​មិន​រក​ប្រាក់​កម្រៃ ហើយ​មាន​ការ​គាំទ្រ​ពី​អ្នក​បរិច្ចាក និង​ក្រុមហ៊ុន​ជាច្រើន​ទៀត។ មូលនិធិ Mozilla ថ្មី​បាន​បន្ត​ការ​គ្រប់គ្រង​ការ​ប្រតិបត្តិ​គម្រោង​ប្រចាំ​ថ្ងៃ និង​អនុវត្ត​ធ្វើ​ឲ្យ​ប្រសើរ​ជា​ផ្លូវ​ការ ភាព​បើក​ទូលាយ, ការ​ច្នៃ​ប្រឌិត និង​ឱកាស លើ​អ៊ីនធឺណិត។ បាន​បន្ត​កម្មវិធី​មួយ​ចំនួន, ដូច​ជា Firefox និង Thunderbird, និង​ពង្រីក​ទៅ​កាន់​តំបន់​ថ្មីៗ, ដូច​ជា​ការ​ផ្ដល់ grants ដើម្បី​គាំទ្រ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​សម្រាប់​ការ​ចូល​ប្រើ​នៅ​លើ​បណ្ដាញ។

Firefox 1.0ត្រូវ​បាន​ចេញ​ផ្សាយ​ក្នុង 2004 ហើយ​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំ — ក្នុង​រយៈ​ពេល​ជិត​មួយ​ឆ្នាំ, វា​ត្រូវ​បាន​ទាញ​យក ច្រើន​ជាង 100 ដង ។ កំណែ​ថ្មី Firefox បាន​ចេញ​ផ្សាយ​យ៉ាង​ទៀងទាត់​ និង​រក្សាទុក​ការ​កំណត់​របាយការណ៍​ថ្មីៗ ភាព​ពេញ​និយម​របស់ Firefox បាន​នាំ​មក​នូវ​ជម្រើស​ដល់​អ្នក​ប្រើ។ បន្ត​ការ​ប្រកួត​ប្រជែង ដើម្បី​ការ​ច្នៃ​ប្រឌិត និង​ធ្វើ​ឲ្យ​អ៊ីនធឺណិត​កាន់​តែ​ល្អ​ប្រសើរ​សម្រាប់​អ្នក​រាល់គ្នា។

នៅ​ក្នុង​ឆ្នាំ 2013, យើង​បាន​ចាប់ផ្ដើម Firefox OS ដើម្បី​រៀបចំ​ឲ្យ​សកម្ម​ពេញ​លេញ​នៅ​លើ​បណ្ដាញ​ទូរស័ព្ទ​ទំនើប ផ្ដល់​ជា​ថ្មី​ការ​ត្រួតពិនិត្យ និង​ជម្រើស​ចំពោះ​ការ​បង្កើត​ថ្មី​សម្រាប់​មនុស្ស​ចូល​​នៅ​លើ​បណ្ដាញ។

Mozilla បាន​ប្រារព្ធ​ខួប ទី​១៥ ក្នុង​ឆ្នាំ ២០១៣។ សហគមន៍​បាន​បង្ហាញ​ថា​ក្រុមហ៊ុន​ពាណិជ្ជ​​ជា​ច្រើន​អាច​រក​ប្រាប់​ចំណេញ​​បាន​ ដោយ​សហការ​នៅ​ក្នុង​គម្រោង​ប្រភព​​បើក​ចំហ ហើយ​នោះ​ពិត​ជា​ល្អ​ប្រសើរ​ដែល​ផលិតផល​របស់​អ្នក​ប្រើប្រាស់​​អាច​ត្រូវ​បាន​បង្កើត​ឡើង​​ជា​កម្មវិធី​ប្រភព​ចំហ។ មនុស្ស​​ជា​ច្រើន​កំពុង​ប្រើ​​អ៊ីនធឺណិត និង​កំពុង​​ទទួល​​បាន​បទពិសោធន៍​លើ​វា ជា​ភាសា​ផ្ទាល់​ខ្លួន​របស់​ពួក​គេ ។ ការ​រៀបចំ​ត្រូវ​បាន​បាន​បង្កើត​ដែល​យន្ត​ការ​ទីផ្សារ​របស់​អ្នក​ប្រើ​គាំទ្រ​បេសកកម្ម​ប្រយោជន៍​ជា​សាធារណៈ និង​ម៉ូដែល​នេះ​ត្រូវ​បាន​ប្រើ​ឡើង​វិញ​ដោយ​អ្នក​ផ្សេង​ទៀត ដើម្បី​បង្កើត​ភាព​បើក​ទូលាយ, transparent និង collaborative organizations in a broad range នៃ​តំបន់​បណ្ដាញ

នៅ​ពេល​អនាគត​ការ​ប្រកួត​ប្រជែង និង​ឱកាស​ស្មើៗ​គ្នា​ល្អ​ប្រសើរ​ជាង​កាល​ពី​មុន។ មិន​មាន​ការ​ធានា​ដែល​អ៊ីនធឺណិត​នឹង​មាន​ភាព​បើក​ទូលាយ ឬ​សុវត្ថិភាព​។ Mozilla នឹង​បន្ត​ផ្ដល់​ឱកាស​អ្នក​រាល់​គ្នា ដើម្បី​​អាច​ស្ដាប់​ឮ​សំឡេង​ និង​ឃើញ​រូបរាង​របស់​ពួក​គេ​នៅ​លើ​បណ្ដាញ​ផ្ទាល់។ ពិត​ប្រាកដ​, យើង​មិន​ធ្វើ​វា​តែ​ម្នាក់​ឯង​ទេ។ សហគមន៍ Mozilla , រួបរួម​គ្នា​បង្កើត​គម្រោង និង​ប្រភព​បើក​ទូលាយ និង​រៀបចំ​ប្រយោជន៍​ជា​សាធារណៈ, ដោយសារ​តែ​ពួកគេ​បាន​បង្កើត​គោលដៅ​រួម​គ្នា​​ច្បាស់​លាស់។ ប្រសិនបើ​អ្នក​ចង់​ចូល​រួម​ជាមួយ​បេសកកម្ម​របស់​ពួក​យើង, សូម ចូលរួម

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ប្រវត្តិ​របស់ Mozilla, សូម​​មើល​នៅ​ខាង​ក្រោម៖