ប្រវត្តិគម្រោងរបស់ Mozilla
គម្រោង Mozilla បានបង្កើតក្នុងឆ្នាំ 1998 ដែលបាន ចេញផ្សាយកូដប្រភពឈុតកម្មវិធីអ៊ីនធឺណិត Netscape ។ វាត្រូវបានបម្រុងទុកដើម្បីផ្ដល់នូវថាមពលគំនិតច្នៃប្រឌិតជាច្រើនរបស់អ្នកសរសេរកម្មវិធីលើអ៊ីនធឺណិត និងកម្រិតនៃការច្នៃប្រឌិតដែលមិនគួរឲ្យជឿនៅក្នុងទីផ្សារកម្មវិធីអ៊ីនធឺណិត។ នៅក្នុង ឆ្នាំដំបូង, សមាជិកសហគមន៍ថ្មីជុំវិញពិភពលោកបានចូលរួមចំណែកមុខងារថ្មី, លក្ខណៈពិសេសដែលមានស្រាប់ និងការគ្រប់គ្រង និងផែនការណ៍គម្រោង។
ដោយការបង្កើតសហគមន៍បើកចំហ, គម្រោង Mozilla បានពង្រីក កាន់តែធំក្រុមហ៊ុនមួយចំនួន។ សមាជិកសហគមន៍បានចូលរួម និងពង្រីកវិសាលភាព បេសកកម្មដំបូង — របស់គម្រោងជំនួសការងារនៅលើកម្មវិធីអ៊ីនធឺណិតបន្ទាប់របស់ Netscape, មនុស្សដែលបានចាប់ផ្ដើមបង្កើត ប្រភេទកម្មវិធីអ៊ីនធឺណិត, ឧបករណ៍សម្រាប់ការអភិវឌ្ឍន៍ និង គម្រោងផ្សេងៗ ។ អ្នកដែលបានចូលរួមចំណែកចំពោះ Mozilla មានវិធីផ្សេងៗគ្នា, ប៉ុន្តែអ្នករាល់គ្នាដែលជឿជាក់ខ្លាំងក្នុងការបង្កើតកម្មវិធីឥតគិតថ្មីដែលធ្វើឲ្យអ្នកប្រើមានជម្រើសចំពោះបទពិសោធន៍របស់ពួកគេ។
បន្ទាប់ពីការអភិវឌ្ឍន៍ប៉ុន្មានឆ្នាំ, Mozilla 1.0, កំណែចម្បងដំបូង, ត្រូវបានចេញផ្សាយក្នុងឆ្នាំ 2002 ។ កំណែថ្មីដែលមានលក្ខណៈល្អប្រសើរចំពោះកម្មវិធីអ៊ីនធឺណិត, អ៊ីមែល និងកម្មវិធីផ្សេងៗទៀតរួមទាំង, ប៉ុន្តែមិនមានមនុស្សជាច្រើនកំពុងប្រើវាឡើយ។ នៅឆ្នាំ២០០២, អ្នកប្រើអ៊ីនធឺណិតច្រើនជាង 90% បានរុករកអ៊ីនធឺណិតជាមួយនឹង Internet Explorer ។ ពេលនោះ មិនមានមនុស្សច្រើនបានដឹងនោះទេថា កំណែដំបូងនៃ Phoenix (ក្រោយមកប្ដូរឈ្មោះជា Firefox) ក៏ត្រូវបានចេញផ្សាយដោយសមាជិកសហគមន៍ Mozilla នៅឆ្នាំនោះដែរ ដោយមានគោលបំណងផ្ដល់បទពិសោធន៍រុករកដ៏ប្រសើរមួយ ទៅដល់មនុស្សឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។
ក្នុងឆ្នាំ2003 គម្រោង Mozilla បានបង្កើតមូលនិធិ Mozilla Foundation ឡើង ដែលជាស្ថាប័នឯករាជ្យមិនរកប្រាក់ចំណេញ ហើយមានការគាំទ្រពីអ្នកបរិច្ចាគ និងក្រុមហ៊ុនជាច្រើន។ Mozilla Foundationថ្មីបានបន្តតួនាទីក្នុងការគ្រប់គ្រងការប្រតិបត្តិគម្រោងប្រចាំថ្ងៃ ហើយក៏មានតួនាទីជាផ្លូវការក្នុងការផ្សព្វផ្សាយភាពបើកទូលាយ ការច្នៃប្រឌិត និងឱកាសលើអ៊ីនធឺណិត។ បានបន្តកម្មវិធីមួយចំនួន, ដូចជា Firefox និង Thunderbird, និងពង្រីកទៅកាន់តំបន់ថ្មីៗ, ដូចជាការផ្ដល់ grants ដើម្បីគាំទ្រការធ្វើឲ្យប្រសើរឡើងសម្រាប់ការចូលប្រើនៅលើបណ្ដាញ។
Firefox 1.0ត្រូវបានចេញផ្សាយក្នុង 2004 ហើយទទួលបានជោគជ័យយ៉ាងធំ — ក្នុងរយៈពេលជិតមួយឆ្នាំ, វាត្រូវបានទាញយក ច្រើនជាង 100 ដង ។ កំណែថ្មី Firefox បានចេញផ្សាយយ៉ាងទៀងទាត់ និងរក្សាទុកការកំណត់របាយការណ៍ថ្មីៗ ភាពពេញនិយមរបស់ Firefox បាននាំមកនូវជម្រើសដល់អ្នកប្រើ។ បន្តការប្រកួតប្រជែង ដើម្បីការច្នៃប្រឌិត និងធ្វើឲ្យអ៊ីនធឺណិតកាន់តែល្អប្រសើរសម្រាប់អ្នករាល់គ្នា។
នៅក្នុងឆ្នាំ 2013, យើងបានចាប់ផ្ដើម Firefox OS ដើម្បីរៀបចំឲ្យសកម្មពេញលេញនៅលើបណ្ដាញទូរស័ព្ទទំនើប ផ្ដល់ជាថ្មីការត្រួតពិនិត្យ និងជម្រើសចំពោះការបង្កើតថ្មីសម្រាប់មនុស្សចូលនៅលើបណ្ដាញ។
Mozilla បានប្រារព្ធខួប ទី១៥ ក្នុងឆ្នាំ ២០១៣។ សហគមន៍បានបង្ហាញថាក្រុមហ៊ុនពាណិជ្ជជាច្រើនអាចរកប្រាប់ចំណេញបាន ដោយសហការនៅក្នុងគម្រោងប្រភពបើកចំហ ហើយនោះពិតជាល្អប្រសើរដែលផលិតផលរបស់អ្នកប្រើប្រាស់អាចត្រូវបានបង្កើតឡើងជាកម្មវិធីប្រភពចំហ។ មនុស្សជាច្រើនកំពុងប្រើអ៊ីនធឺណិត និងកំពុងទទួលបានបទពិសោធន៍លើវា ជាភាសាផ្ទាល់ខ្លួនរបស់ពួកគេ ។ ការរៀបចំត្រូវបានបានបង្កើតដែលយន្តការទីផ្សាររបស់អ្នកប្រើគាំទ្របេសកកម្មប្រយោជន៍ជាសាធារណៈ និងម៉ូដែលនេះត្រូវបានប្រើឡើងវិញដោយអ្នកផ្សេងទៀត ដើម្បីបង្កើតភាពបើកទូលាយ, transparent និង collaborative organizations in a broad range នៃតំបន់បណ្ដាញ។
នៅពេលអនាគតការប្រកួតប្រជែង និងឱកាសស្មើៗគ្នាល្អប្រសើរជាងកាលពីមុន។ មិនមានការធានាដែលអ៊ីនធឺណិតនឹងមានភាពបើកទូលាយ ឬសុវត្ថិភាព។ Mozilla នឹងបន្តផ្ដល់ឱកាសអ្នករាល់គ្នា ដើម្បីអាចស្ដាប់ឮសំឡេង និងឃើញរូបរាងរបស់ពួកគេនៅលើបណ្ដាញផ្ទាល់។ ពិតប្រាកដ, យើងមិនធ្វើវាតែម្នាក់ឯងទេ។ សហគមន៍ Mozilla , រួបរួមគ្នាបង្កើតគម្រោង និងប្រភពបើកទូលាយ និងរៀបចំប្រយោជន៍ជាសាធារណៈ, ដោយសារតែពួកគេបានបង្កើតគោលដៅរួមគ្នាច្បាស់លាស់។ ប្រសិនបើអ្នកចង់ចូលរួមជាមួយបេសកកម្មរបស់ពួកយើង, សូម ចូលរួម ។
សម្រាប់ព័ត៌មានបន្ថែមអំពីប្រវត្តិរបស់ Mozilla, សូមមើលនៅខាងក្រោម៖
- ចំណាំ Mozilla
- ការកំណត់គម្រោងរបស់ Mozilla
- Mozilla Digital Memory Bank
- ប្រវត្តិរបស់ប័ណ្ណប្រកាស Firefox និង Mozilla (មានជាភាសាអង់គ្លេស និងជប៉ុន)