ទាញយក Firefox

Firefox គឺ លែងគាំទ្រទៀតហើយ on Windows 8.1 និងខាងក្រោម។

សូមទាញយក Firefox ESR (ការចេញផ្សាយការគាំទ្របន្ថែម) ដើម្បីប្រើប្រាស់ Firefox.

Firefox គឺ លែងគាំទ្រទៀតហើយ on macOS 10.14 និងខាងក្រោម។

សូមទាញយក Firefox ESR (ការចេញផ្សាយការគាំទ្របន្ថែម) ដើម្បីប្រើប្រាស់ Firefox.

សេចក្តីជូនដំណឹងអំពីភាពឯកជន Firefox

ប្រវត្តិគម្រោងរបស់ Mozilla

គម្រោង Mozilla បានបង្កើតក្នុងឆ្នាំ 1998 ដែលបាន ចេញផ្សាយកូដប្រភពឈុតកម្មវិធីអ៊ីនធឺណិត Netscape ។ វាត្រូវបានបម្រុងទុកដើម្បីផ្ដល់នូវថាមពលគំនិតច្នៃប្រឌិតជាច្រើនរបស់អ្នកសរសេរកម្មវិធីលើអ៊ីនធឺណិត និងកម្រិតនៃការច្នៃប្រឌិតដែលមិនគួរឲ្យជឿនៅក្នុងទីផ្សារកម្មវិធីអ៊ីនធឺណិត។ នៅក្នុង ឆ្នាំដំបូង, សមាជិកសហគមន៍ថ្មីជុំវិញពិភពលោកបានចូលរួមចំណែកមុខងារថ្មី, លក្ខណៈពិសេសដែលមានស្រាប់ និងការគ្រប់គ្រង និងផែនការណ៍គម្រោង។

ដោយការបង្កើតសហគមន៍បើកចំហ, គម្រោង Mozilla បានពង្រីក កាន់តែធំក្រុមហ៊ុនមួយចំនួន។ សមាជិកសហគមន៍បានចូលរួម និងពង្រីកវិសាលភាព បេសកកម្មដំបូង — របស់គម្រោងជំនួសការងារនៅលើកម្មវិធីអ៊ីនធឺណិតបន្ទាប់របស់ Netscape, មនុស្សដែលបានចាប់ផ្ដើមបង្កើត ប្រភេទកម្មវិធីអ៊ីនធឺណិត, ឧបករណ៍សម្រាប់ការអភិវឌ្ឍន៍ និង គម្រោងផ្សេងៗ ។ អ្នកដែលបានចូលរួមចំណែកចំពោះ Mozilla មានវិធីផ្សេងៗគ្នា, ប៉ុន្តែអ្នករាល់គ្នាដែលជឿជាក់ខ្លាំងក្នុងការបង្កើតកម្មវិធីឥតគិតថ្មីដែលធ្វើឲ្យអ្នកប្រើមានជម្រើសចំពោះបទពិសោធន៍របស់ពួកគេ។

បន្ទាប់ពីការអភិវឌ្ឍន៍ប៉ុន្មានឆ្នាំ, Mozilla 1.0, កំណែចម្បងដំបូង, ត្រូវបានចេញផ្សាយក្នុងឆ្នាំ 2002 ។ កំណែថ្មីដែលមានលក្ខណៈល្អប្រសើរចំពោះកម្មវិធីអ៊ីនធឺណិត, អ៊ីមែល និងកម្មវិធីផ្សេងៗទៀតរួមទាំង, ប៉ុន្តែមិនមានមនុស្សជាច្រើនកំពុងប្រើវាឡើយ។ នៅឆ្នាំ២០០២, អ្នកប្រើអ៊ីនធឺណិតច្រើនជាង 90% បានរុករកអ៊ីនធឺណិតជាមួយនឹង Internet Explorer ។ ពេលនោះ មិនមានមនុស្សច្រើនបានដឹងនោះទេថា កំណែដំបូងនៃ Phoenix (ក្រោយមកប្ដូរឈ្មោះជា Firefox) ក៏ត្រូវបានចេញផ្សាយដោយសមាជិកសហគមន៍ Mozilla នៅឆ្នាំនោះដែរ ដោយមានគោលបំណងផ្ដល់បទពិសោធន៍រុករកដ៏ប្រសើរមួយ ទៅដល់មនុស្សឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។

ក្នុងឆ្នាំ2003 គម្រោង Mozilla បានបង្កើតមូលនិធិ Mozilla Foundation ឡើង ដែលជាស្ថាប័នឯករាជ្យមិនរកប្រាក់ចំណេញ ហើយមានការគាំទ្រពីអ្នកបរិច្ចាគ និងក្រុមហ៊ុនជាច្រើន។ Mozilla Foundationថ្មីបានបន្តតួនាទីក្នុងការគ្រប់គ្រងការប្រតិបត្តិគម្រោងប្រចាំថ្ងៃ ហើយក៏មានតួនាទីជាផ្លូវការក្នុងការផ្សព្វផ្សាយភាពបើកទូលាយ ការច្នៃប្រឌិត និងឱកាសលើអ៊ីនធឺណិត។ បានបន្តកម្មវិធីមួយចំនួន, ដូចជា Firefox និង Thunderbird, និងពង្រីកទៅកាន់តំបន់ថ្មីៗ, ដូចជាការផ្ដល់ grants ដើម្បីគាំទ្រការធ្វើឲ្យប្រសើរឡើងសម្រាប់ការចូលប្រើនៅលើបណ្ដាញ។

Firefox 1.0ត្រូវបានចេញផ្សាយក្នុង 2004 ហើយទទួលបានជោគជ័យយ៉ាងធំ — ក្នុងរយៈពេលជិតមួយឆ្នាំ, វាត្រូវបានទាញយក ច្រើនជាង 100 ដង ។ កំណែថ្មី Firefox បានចេញផ្សាយយ៉ាងទៀងទាត់ និងរក្សាទុកការកំណត់របាយការណ៍ថ្មីៗ ភាពពេញនិយមរបស់ Firefox បាននាំមកនូវជម្រើសដល់អ្នកប្រើ។ បន្តការប្រកួតប្រជែង ដើម្បីការច្នៃប្រឌិត និងធ្វើឲ្យអ៊ីនធឺណិតកាន់តែល្អប្រសើរសម្រាប់អ្នករាល់គ្នា។

នៅក្នុងឆ្នាំ 2013, យើងបានចាប់ផ្ដើម ប្រព័ន្ធប្រត្តិបត្តិការណ៍ Firefox ដើម្បីរៀបចំឲ្យសកម្មពេញលេញនៅលើបណ្ដាញទូរស័ព្ទទំនើប ផ្ដល់ជាថ្មីការត្រួតពិនិត្យ និងជម្រើសចំពោះការបង្កើតថ្មីសម្រាប់មនុស្សចូលនៅលើបណ្ដាញ។

Mozilla បានប្រារព្ធខួប ទី១៥ ក្នុងឆ្នាំ ២០១៣។ សហគមន៍បានបង្ហាញថាក្រុមហ៊ុនពាណិជ្ជជាច្រើនអាចរកប្រាប់ចំណេញបាន ដោយសហការនៅក្នុងគម្រោងប្រភពបើកចំហ ហើយនោះពិតជាល្អប្រសើរដែលផលិតផលរបស់អ្នកប្រើប្រាស់អាចត្រូវបានបង្កើតឡើងជាកម្មវិធីប្រភពចំហ។ មនុស្សជាច្រើនកំពុងប្រើអ៊ីនធឺណិត និងកំពុងទទួលបានបទពិសោធន៍លើវា ជាភាសាផ្ទាល់ខ្លួនរបស់ពួកគេ ។ ការរៀបចំត្រូវបានបានបង្កើតដែលយន្តការទីផ្សាររបស់អ្នកប្រើគាំទ្របេសកកម្មប្រយោជន៍ជាសាធារណៈ និងម៉ូដែលនេះត្រូវបានប្រើឡើងវិញដោយអ្នកផ្សេងទៀត ដើម្បីបង្កើតភាពបើកទូលាយ, transparent និង collaborative organizations in a broad range នៃតំបន់បណ្ដាញ

នៅពេលអនាគតការប្រកួតប្រជែង និងឱកាសស្មើៗគ្នាល្អប្រសើរជាងកាលពីមុន។ មិនមានការធានាដែលអ៊ីនធឺណិតនឹងមានភាពបើកទូលាយ ឬសុវត្ថិភាព។ Mozilla នឹងបន្តផ្ដល់ឱកាសអ្នករាល់គ្នា ដើម្បីអាចស្ដាប់ឮសំឡេង និងឃើញរូបរាងរបស់ពួកគេនៅលើបណ្ដាញផ្ទាល់។ ពិតប្រាកដ, យើងមិនធ្វើវាតែម្នាក់ឯងទេ។ សហគមន៍ Mozilla , រួបរួមគ្នាបង្កើតគម្រោង និងប្រភពបើកទូលាយ និងរៀបចំប្រយោជន៍ជាសាធារណៈ, ដោយសារតែពួកគេបានបង្កើតគោលដៅរួមគ្នាច្បាស់លាស់។ ប្រសិនបើអ្នកចង់ចូលរួមជាមួយបេសកកម្មរបស់ពួកយើង, សូម ចូលរួម

សម្រាប់ព័ត៌មានបន្ថែមអំពីប្រវត្តិរបស់ Mozilla, សូមមើលនៅខាងក្រោម៖