អំពី Lightbeam

របៀប​ដំណើរការ​កម្មវិធី​បន្ថែម

Lightbeam អាច​មាន​ទំនាក់ទំនង​រវាង​តំបន់​បណ្ដាញ​ដែល​អ្នក​បាន​ទស្សនា និង​តំបន់​បណ្ដាញ​ភាគី​ទីបី​ដែល​សកម្ម​នៅ​លើ​ទំព័រ​ទាំងនេះ។​

ដោយ​​ប្រើ​ការ​បង្ហាញ​ក្រាហ្វិក​​អន្ត​សកម្ម​ផ្សេងៗ​គ្នា — ក្រាហ្វ, នាឡិកា និង​បញ្ជី — Lightbeam អនុញ្ញាត​ឲ្យ​អ្នក​ពិនិត្យមើល​ភាគី​ទីបី​, កំណត់​ទីកន្លែង​ដែល​ពួកគេ​​តភ្ជាប់​ទៅ​កាន់​សកម្មភាព​លើ​បណ្ដាញ​របស់​អ្នក និង​ផ្ដល់​វិធី​សម្រាប់​ឲ្យ​អ្នក​ភ្ជាប់​ទិដ្ឋភាព​នៃ​បណ្ដាញ។

ទិដ្ឋភាព​ក្រាហ្វ​លំនាំដើម​ពេលវេលា​ពិត​ប្រាកដ​នៃ​គ្រប់​តំបន់​បណ្ដាញ​ដែល​អ្នក​បាន​ទស្សនា និង​ការ​ស្នើ​ភាគី​ទីបី​ពី​កម្មវិធី​អ៊ីនធឺណិត​របស់​អ្នក។ ទិដ្ឋភាព​ក្រាហ្វ​អាច​ផ្ដល់​តម្រង់​ដែល​អាច​កែសម្រួល​បាន​ដែល​អនុញ្ញាត​ឲ្យ​អ្នក​មើល​ឃើញ​ប្រភេទ​ទិន្នន័យ​ជា​ច្រើន​។ ទិដ្ឋភាព​បញ្ជី​ផ្ដល់​ជម្រើស​ជា​ច្រើន​សម្រាប់​ការ​បញ្ចូល​ទៅ​កាន់​​តំបន់​នីមួយៗ។ ចំណូលចិត្ត​តំបន់​បណ្ដាញ​នៅ​ក្នុង​ទិដ្ឋភាព​បញ្ជី​អនុញ្ញាត​ឲ្យ​អ្នក​ប្លុក​តំបន់​បណ្ដាញ​ពី​ការ​តភ្ជាប់​ទៅ​កម្មវិធី​អ៊ីនធឺណិត Firefox របស់​អ្នក, មើល​តំបន់​បណ្ដាញ​ដែល​អ្នក​ចាប់អារម្មណ៍​ ឬ​លាក់​តំបន់​បណ្ដាញ​ដែល​អ្នក​មិន​ចង់​មើល។

Lightbeam ផ្ដល់​​ព័ត៌មាន​លម្អិត​អំពី​តំបន់​បណ្ដាញ​ដែល​អ្នក​បាន​ជ្រើស និង​តំបន់​បណ្ដាញ​ដែល​វា​បាន​ភ្ជាប់។

ប្រភព Lightbeam

Lightbeam បាន​ចាប់ផ្ដើម កក្កដា 2011 ជា Collusion, គម្រោង​ផ្ទាល់ខ្លួន​ដោយ​អ្នក​អភិវឌ្ឍន​កម្មវិធី​ Mozilla Atul Varma។ តាម​សៀវភៅ​ដែល​មាន​គុណភាព, The Filter Bubble, Atul បាន​បង្កើត​កម្មវិធី​បន្ថែម​​ដែល​មាន​បទពិសោធន៍​ ក្នុង​ការ​រកមើល​ និង​សម្រាំង​ទិន្នន័យ​លើ​បណ្ដាញ។

នៅ​ក្នុង​ខែ​កុម្ភៈ 2012, Gary Kovacs, នៅ​ពេលវេលា Mozilla CEO , បាន​ណែនាំ​កម្មវិធី​បន្ថែម Collusion នៅ​ក្នុង TED talk (ឥឡូវនេះ​មួយ​ក្នុង​ចំណោម TED talks ដែល​បាន​ទស្សនា) នៅ​លើ​បណ្ដាញ។

នៅ​ក្នុង​ខែ​កញ្ញា​ 2012, Mozilla បាន​ចូលរួម​ជាមួយ​សិស្សានុសិស្ស​នៅ សាកលវិទ្យាល័យ Emily Carr នៃ Art + Design ដើម្បី​អនុ​វឌ្ឍន និង​ប្រតិបត្តិ​សម្រាប់​កម្មវិធី​បន្ថែម។ ដោយ​មាន​ការ​គាំទ្រ Ford Foundation និង Natural Sciences និង Engineering Research Council (NSERC), Collusion ត្រុវ​បាន​ផ្ដល់​រូបភាព​ជា Lightbeam ត្រូវ​បាន​ថយ​ចុះ​នៅ​ឆ្នាំ ២០១៣។

ដើម្បី​អាន​បន្ថែម​អំពី​ការ​សហការ, សូម​មើល http://research.ecuad.ca/lightbeam

គោលនយោបាយ និង​របាយការណ៍​ការ​តាមដាន​ច្រើន​ជាង

នៅ Mozilla, យើង​ជឿជាក់​ថា​អ្នក​រាល់គ្នា​គួរតែ​មាន​ឧបករណ៍​ ដើម្បី​​ធ្វើ​ការ​សម្រេចចិត្ត​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​អំពី​គោល​នយោបាយ​លើ​បណ្ដាញ​ និង​ជម្រើស​ទិន្នន័យ​របស់​​ពួក​យើង។ ជាមួយ​កម្មវិធី​បន្ថែម Lightbeam និង​ម៉ាស៊ីន​មេ​មូលដ្ឋាន​ទិន្នន័យ, យើង​កំពុង​​ផ្ដល់​ភាព​មាន​តម្លៃ (ហើយ​បើក) សហគមន៍​វេទិកា​ការ​ស្រាវជ្រាវ​ដែល​ជា​គោល​បំណង​ក្នុង​ការ​បង្កើន​ការ​យល់​ដឹង, ក្នុង​ការ​វិភាគ, ប្រសិទ្ធិភាព​ក្នុង​ការ​ផ្លាស់ប្ដូរ​គោលនយោបាយ​នៅ​ក្នុង​តំបន់​នៃ​ការ​តាមដាន និង​គោលនយោបាយ។ Lightbeam ជា​ជំហាន​មួយ​ក្នុង​ជំហាន​ធំជាង​គេ, ការ​ខិតខំ​ប្រឹងប្រែង​ដែល​​បាន​សហការ​ដោយ​ Mozilla និង​ដៃ​គូ​ ដើម្បី​ផ្ដល់​អ្នក​ប្រើ​លើ​បណ្ដាញ​ដោយ​ប្រើ​ការ​ពិនិត្យ​មើល និង​តម្លាភាព​​នៃ​មូលដ្ឋាន​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ។

ស្វែងយល់​បន្ថែម​អំពី​ភាព​ឯកជន និង​ការ​តាមដាន​នៅ​លើ​បណ្ដាញ

Mozilla Foundation ជា​អង្គការ​មិន​ស្វែងរក​ប្រាក់​ចំណេញ​ដែល​បង្កើន​តម្លៃ​បណ្ដាញ​បើក​ទូលាយ​​នៅ​លើ​ពិភពលោក។ សហគមន៍​ Mozilla ធំ​ទាក់ទង​នឹង​គោល​នយោបាយ​លើ​បណ្ដាញ ហើយ​ត្រូវ​បាន​គាំទ្រ​ការ​ចាប់ផ្ដើម​គំនិត​ច្នៃ​ប្រឌិត​មួយ​ចំនួន​ ការ​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​វិធី​ផ្សេង។ stopwatching.us
www.mozilla.org/dnt/

ទ្រង់ទ្រាយ​ទិន្នន័យ​​ជា Lightbeam

សូម​មើល​ ឯកសារ​នៅ​លើ Github របស់​ពួក​យើង ហើយ​ស្វែងយល់​អំពី​ទ្រង់ទ្រាយ​ឯកសារ​ដែល​បាន​ប្រើ​ក្នុង Lightbeam សូម​មើល​ព័ត៌មាន​លម្អិត​អំពី​ទិន្នន័យ​ដែល​ត្រូវ​បាន​ផ្ទុក​ឡើង​ ប្រសិនបើ​អ្នក​ជ្រើស​ដើម្បី​ចែកចាយ​ក្នុង​មូលដ្ឋាន​ទិន្នន័យ។

ដៃ​គូ​របស់ Lightbeam

មូលនិធិ Ford ជា​អង្គ​ការ​មិន​ស្វែងរក​ប្រាក់​ចំណេញ​ដែល​ផ្ដោត​លើ​បេសកកម្ម​សុខុមាលភាព​មនុស្ស។ ពួកគេ​ផ្ដល់​ការ​គាំទ្រ​ដល់​ក្រុមហ៊ុន និង​ស្ថាប័ន​ក្នុង​ការ​ធ្វើ​ឲ្យ​តម្លៃ​​​ប្រជាធិបតេយ្យ​រឹងមាំ, កាត់​បន្ថយ​ភាព​ក្រីក្រ និង​អំពើ​ពុករលួយ​នៅ​ក្នុង​សង្គម, គាំទ្រ​ការ​សម្រេច​បាន​ និង​ការ​សហការ​ជា​អន្តរជាតិ។

មជ្ឈមណ្ឌល Social + Interactive Media (SIM) នៅ​សាកលវិទ្យាល័យ Emily Carr នៃ Art + Design គាំទ្រ​ទូលំទូលាយ​នៃ​គម្រោង​នៅ​ក្នុង​ការ​រចនា និង​មេឌៀ, ការ​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​ចូល​ដំណើរការ​ផ្ទាល់​ក្នុង​គំនិត​ច្នៃ​ប្រឌិត, ជំនាញ​​គូរ​ប្លង់ និង​ឯកទេស​ការ​ស្រាវជ្រាវ​នៃ​សមត្ថភាព​ច្នៃប្រឌិត British Columbia និង​សិស្សានុសិស្ស​។